ពិតជាតណ្ហាក្រាស់មែន!!!បុរសម្នាក់ឡើងលើផ្ទះធ្វើសកម្មភាពចាប់រំលោភប្រពន្ធគេបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌដង្កោចាប់ខ្លួនបាន,,,,
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌដង្កោចាប់ខ្លួនបុរសម្នាក់តាមពាក្យបណ្ដឹងពីបទរំលោភសេពសន្ទវៈដែលបានធ្វើសកម្មភាពឡើងលើផ្ទះចាប់រំលោភប្រពន្ធគេ ដោយយកខ្សែកង្ហារដែលមានចរន្តភ្លើង មកឆក់ជនរងគ្រោះ កំពុងដេកលើផ្ទះ។
ហេតុការណ៍នេះនៅថ្ងៃទី ០៣ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង០៧និង៣០នាទី ជនសង្ស័យខាងលើ បានមកពួនសម្ងំលាក់ ខ្លួននៅក្នុងផ្ទះរបស់គេ (ផ្ទះជនសង្ស័យ) ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមការអោយដឹងពីជនរងគ្រោះឈ្មោះ យ.យ ហៅ.ខ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅក្នុង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ស៊ឹម ចាន់រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន ៖ កន្សែងពោះគោពណ៌ខៀវចំនួន០១, ក្រម៉ាក្រឡាការ៉ូ ពណ៌ប្រផេះលាយស្លាទុំ ចំនួន០១, ខ្សែកង្ហារ (ដាច់) ពណ៌ ខ្មៅ ប្រវែង៨៥សង់ទីម៉ែត្រចំនួន០១ខ្សែរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ។
ជនរងគ្រោះបានចូលដេកក្នុងផ្ទះជាមួយកូនស្រីអាយុ០៤ឆ្នាំម្នាក់ តែជនរងគ្រោះពុំបានចាក់សោរទ្វារផ្ទះទេ ។
គ្រាន់តែយកទូរទស្សន៍ទប់ទ្វារពីខាងក្នុង ដោយសារទ្វារផ្ទះអត់មានគន្លឹះ។ រហូតដល់វេលាម៉ោង០២ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រំលងអធ្រាត្រ ជនរងគ្រោះកំពុងតែដេកលង់លក់ ។
ស្រាប់តែជនសង្ស័យឈ្មោះ ស៊ឹម ចាន់រ៉ី ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជា អ្នករស់នៅក្នុងភូមិជាមួយនឹងជនរងគ្រោះ ។
ដែលមានផ្ទះចម្ងាយពីគ្នា១០ម៉ែត្រ ហើយជាអ្នកស្គាល់រាប់អានគ្នា បានបើកទ្វារ ផ្ទះរបស់ជនរងគ្រោះ ។
ហើយធ្វើសកម្មភាពបើកមុង រួចទាញផ្តាច់ខ្សែរកង្ហារ ដែលមានចរន្តភ្លើង ហើយឆក់ជនរងគ្រោះ ពេលដែលជនរងគ្រោះ ភ្ញាក់ដឹងខ្លួន ។
ជនសង្ស័យក៏បានឡើងពោបពីលើចាប់អោបថើប ហើយជនរងគ្រោះក៍បានរើបម្រះ និងស្រែកឲ្យអ្នកជិតខាងជួយ ។
ពេលនោះ ជនសង្ស័យក៏បាននិយាយគំរាមថា៖ កុំស្រែកប្រយ័ត្នងាប់ រួចជនរងគ្រោះក៏ ឈប់ស្រែក ហើយជនសង្ស័យក៏បានដាល់ពោះជនរងគ្រោះ០១ដៃ ។
និងដើមទ្រូងចំនួន០២ដៃ រួចយកដៃទាំងសងខាង ច្របាច់កថែមទៀត ធ្វើឲ្យជនរងគ្រោះឈឺចុកចាប់ ខ្លាំងរើលែងរួច។
ទើបជនសង្ស័យ ធ្វើសកម្មភាព រំលោភសេពសន្ថវៈបានសម្រេចចំនួន០១លើក។
បន្ទាប់មក ជនសង្ស័យបានយកកន្សែង ពោះគោពណ៌ខៀវ របស់ជនរងគ្រោះចងដៃផ្អោប ទៅ ខាងមុខ និងយកក្រម៉ាក្រឡាការ៉ូ ។
ចងមាត់ជនរងគ្រោះ រួចដាក់ជនរងគ្រោះ ឲ្យដេកផ្ងារដោយពុំមានស្លៀកពាក់ខោអាវ ហើយក៏ដើរគេចខ្លួន ចេញ ទៅវិញបាត់ ។
ហើយជនរងគ្រោះក៍បានព្យាយាម ស្រាយចំណងចេញវិញ រួចស្លៀកពាក់ខោអាវ ហើយដេកបន្ត។
រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្តីរបស់ជនរងគ្រោះ បានត្រឡប់មកពីធ្វើការរត់តុការ ឲ្យគេនៅសង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញវិញ ។
ឃើញជនរងគ្រោះមានស្នាមនៅលើ ក ក៏បានសួរនាំជនរងគ្រោះ ទើបជនរងគ្រោះ និយាយ រឿងហេតុខាងលើ ។
ប្រាប់ប្តីឲ្យបានដឹងនិងនាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅ លើជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចជួយ ស្រាវជ្រាវឃាត់ខ្លួនយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពី ជនរងគ្រោះ សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ចាប់យកវត្ថុតាង និងស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរ ប៉ុន្តែ ជនសង្ស័យបានគេចខ្លួនបាត់ ។ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ជនសង្ស័យខាងលើ បានមកពួនសម្ងំលាក់ ខ្លួននៅក្នុងផ្ទះរបស់គេ (ផ្ទះជនសង្ស័យ) ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានជនសង្ស័យយកមក ធ្វើការសាក សួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តាមនីតិវិធីច្បាប់តែម្តង ។
ពេលសមត្ថកិច្ចធ្វើការសាក សួរជនសង្ស័យមិនបានឆ្លើយសារភាពទេ តែដោយការចង្អុលបង្ហាញពីជនរងគ្រោះទៅលើជនសង្ស័យ ,ស្លាកស្នាមនៅត្រង់កជនរងគ្រោះ និង វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ។
បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
No comments