កម្លាំងកងរាជអាវុធហត្ថនឹងកម្លាំងយោធាបាន សហការគ្នាចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលស្ថិតនៅស្រុកមង្គលបុរី,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ តុលាឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក វរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ទីបញ្ជាការ ខេត្ត និង ស្រុកមង្គលបូរី ចំនួន ៣៣៣ នាក់ សហការជាមួយកម្លាំងទិសទី១ ខេត្តបន្ទាយមានជ័យ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋចំនួន០៣គ្រួសារ ស្មើនិង ផ្ទៃដីស្រែ ៤,៥ ហិកតា ស្ថិតក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ ៕
No comments