ភ្នំពេញ៖នៅព្រឹកថ្ងៃច័ន្ទ ០៣រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស២០៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោក ចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ព្រមទាំងអស់លោក លោកស្រី ជាអភិបាលរងខណ្ឌច្បារអំពៅ លោក ឃី សុង ចៅសង្កាត់ក្បាលកោះ ព្រមទាំងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន៤០០ គ្រួសារ មកពីភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងមកពីភូមិ ភូមិធំ ស្រុកកៀនស្វាយ ដែលជាអំណោយដល់ថ្លៃថ្លារបស់ព្រះគ្រូ ប៉ូ សុខវុន ព្រះរាជាគណនិងជាព្រះគ្រូចៅអធិការវត្តវិចិត្តារាម សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងនោះដែរ ប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន អង្ករចំនួន១០គីឡូវក្រាម គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា ក្នុង១ គ្រួសារចំនួន១០,០០០។
0 Comments