សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សាកសពម្ដាយកូន២នាក់រអិលជើងលង់ទឹកស្លាប់ខណៈពេលនេះកម្លាំងទំនាញនៃអធិការសុ្រកថ្មពួករកឃើញថ្ងៃនេះហើយ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សាវឿនអធិការនៃអធិការដ្ឋានស្រុកថ្មពួក បានដឹកនាំកម្លាំងបន្តរុករកសាកសពម្ដាយដែលលង់ទឹកកាលពីម្សិលមិញនៅទីបំផុតបានរកឃើញហើយ សពម្ដាយកូនដែលត្រូវបានលង់ទឹកស្លាប់កាលពីថ្ងៃ១៥ខែតុលាឆ្នាំ២០២០ម្សិលមិញនេះ។

ហេតុការណ៍ត្រូវនឹងថ្ងៃទី១៦ខែតុលាឆ្នាំ២០២០វេលាម៉ោង៥ ល្ងាច នៅចំណុចខាងជើងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ឯក សៅ សារឿន អធិការស្រុកថ្មពួក បានដឹកនាំកម្លាំងនគរបាលចំនួន៤០នាក់ ចុះរាវរុករក សព ប្រជាពលរដ្ឋពីរនាក់ម្តាយ និង កូន ដែលលង់ទឹកស្លាប់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម្ដាយឈ្មោះ លីន សាង ភេទស្រី អាយុ ៤២ឆ្នាំស្លាប់ដោយសារលង់ទឹក។

កូន ឈ្មោះ សន ស្រីអឿង ភេទ ស្រី អាយុ១៦ឆ្នាំ ទាំងពីរនាក់រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពបន្តថា មូលហេតុជនរងគ្រោះ ដើរឆ្លងទឹកហូរទៅបេះម្ទេស ក៏រអិលជើងកូនធ្លាក់ចូលក្នុងទឹក ភ្លាមៗនោះម្តាយក៏បានចុះទៅជួយបណ្ដាលអោយលង់ទឹកទាំងពីរនាក់តែម្ដង ។

សូមបញ្ជាក់ថា ករណីខាងលើនេះទទួលបានព័ត៍មានភ្លាមលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុក បានដឹកនាំកម្លាំង  ចុះជួយរាវរកដល់កន្លែងកើតហេតុ រហូតដល់ម៉ោង១៤នឹង៥០នាទី បានរកឃើញសពកូនស្រី  និងចំណែកឯសពម្ដាយនៅទើបតែរកឃើញនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២០នាវេលាម៉ោង៥ល្ងាចនេះ ចម្ងាយពីកន្លែងកើតហេតុ ១គីឡូ រួចសមត្ថកិច្ចក៏បានប្រគលសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យរួមគ្នាជាមួយនឹងសពកូនតាម ប្រពៃណី៕

ហើយពិតជាគួរអោយ ស្ញប់ស្ញែងខ្លាំងណាស់ចំពោះមន្ត្រី កងកម្លាំងក្នុងខេត្ត បន្ទាយមានជ័យ ដែលនៅក្បែរប្រជាជន ទប់ស្កាត់ បង្ការ បង្ក្រាប និង ជួយសង្គ្រោះ។


No comments