សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បន្តចូលរួមផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ពុកម៉ែប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព ជាមួយ ក្រុមហ៊ុនសម្រស់ធម្មជាតិ(ស្រីអូន) ក្រុមហ៊ុន ទៀ ណាំហាក់ និង ម៉ាស្ទើក្លឹប ចំនួនសរុប ៦៧០គ្រួសារ,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃស្រុកទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមអ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បន្តចូលរួមផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ពុកម៉ែប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព ជាមួយ ក្រុមហ៊ុនសម្រស់ធម្មជាតិ(ស្រីអូន) ក្រុមហ៊ុន ទៀ ណាំហាក់ និង ម៉ាស្ទើក្លឹប ចំនួនសរុប ៦៧០គ្រួសារ ក្នុងនោះ នៅផ្លូវវាងក្រុង ប្រជាពលរដ្ឋមកពីឃុំបត់ត្រង់ ស្រុកមង្គលបូរី ២៨០ គ្រួសារ ,នៅក្បាលស្ពានសែសិន សង្កាត់ព្រះពន្លា ២៦០ គ្រួសារ និងនៅសាលាសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ១៣០គ្រួសារ ទៀត អំណោយក្នុង១គ្រួសារ ទទួលបានអង្ករ ១០គីឡូក្រាម,ភួយ១ ត្រីខ ១០កំប៉ុង មី១កេស ។

យោងរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមាន​ជ័យឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃទី១៥ខែតុលានេះផលប៉ះ​ពាល់លើ៩ក្រុង ស្រុក ៣៧ ឃុំ សង្កាត់បណ្តាលឱ្យលិចលង់ទឹកមនុស្សស្លាប់០៦នាក់​ប៉ះពាល់​លំនៅឋានសរុបចំនួន៨៥៣៥ខ្នង មនុស្ស ៣៤ ៧១៣ នាក់ ​និងបានជន្លៀសទៅទីទួល​សុវត្ថិភាព​ចំនួន ១ ៤៧៣​គ្រួសារ មានមនុស្ស ៥ ៦២៦ នាក់​ លិចស្រែចំនួន១១ ១៨៨ ហិកតា ដំឡូងមី ១ ​៩០៤ ហិកតា​និងដំណាំរួមផ្សំ៤១៩ហិកតាសាលារៀន៥២កន្លែង ត្រូវផ្អាកការ​សិក្សាមណ្ឌលសុខភាព៦កន្លែង វត្ត២៥សាលាឃុំ២ ផ្លូវ៣៦៨កន្លែង (ប្រវែង ២០០ ៨៨៧ ម៉ែត្រ)៕



No comments