សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មួយលានសំណាង!រថយន្តស៊េរីទំនើបlexus rx350 ពណ៍ខ្មៅបើកបុករនាំងពុះចែកទ្រូងផ្លូវបណ្ដាលឱ្យផ្ងារជើង,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖នៅវេលាថ្ងៃទី១៤ខែកញ្ញាឆ្នាំ ២០២០ ម៉ោង ៨នឹង៤៥នាទីយប់មានករណីរថយន្តlexus rx350ពណ៍ខ្មៅស្លាកលេខ. កម្ពុជា MSS.YAYAបានបើកបុកនឹងរនាំងពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តក្រឡាប់ផ្ងារជើងហេតុការណ៍នេះនៅចំណុចបណ្តោយផ្លូវ២១ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមប្រភពឲ្យដឹងពីសមត្ថកិច្ចថាអ្នកបើកបររថយន្តសេរីទំនើបគឺស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណមិនបង្កឱ្យរបួសស្នាមបើកបរមានទិសដៅពីក្រុងតាខ្មៅទៅស្រុកស្អាងមកដល់ចំណុចកើតហេតុបុកនិងរនាំងពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខនៃរថយន្តបង្ករអោយក្រឡាប់ផ្ងារកង់ឡើងចំណែកមនុស្សមិនរងបួសទេពិតជាមហាសំណាងមែន។

ក្រោយពីទទួលដំណឹងលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅ នឹងលោកវរសេនីយ៍ត្រី ភឿង វ៉ាត អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍បានដឹកនាំកម្លាំងចុះធ្វើចរាចរណ៍នឹងធ្វើការវាស់វែង។

បច្ចុប្បន្នរថយន្តត្រូវបានយកមករក្សាទុកនៅអធិការក្រុងតាខ្មៅដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី។














No comments