លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលអមដំណើរដោយលោកស្នងការរងលោកនាយការិយាល័យ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលស្រុកល្វាឯម,,,,,
ខេត្តកណ្តាល៖នៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៥នឹង០០នាទីរសៀល នៅអធិការដ្ឋាននគរបាលស្រុកល្វាឯមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលអមដំណើរដោយលោកស្នងការរងលោកនាយការិយាល័យ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលស្រុកល្វាឯម និងបាននាំមកជាមួយនូវ អាវភ្លៀងមកចែកជូនកងកម្លាំងក្នុង១នាក់ចំនួនមួយ ដែលជា
អំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិង ថវិកា១នាក់ចំនួន ៥០០០០៛ ជាថវិកា របស់លោកអភិបាលស្រុកជាប្រធានគណៈបញ្ជាការឯកភាពស្រុកល្វាឯម មកចែកជូនកងកម្លាំងចំនួន ១៥៣ នាក់ និង ម៉ូតូធំចំនួន០៦គ្រឿងរបស់សប្បុជនប្រគល់ជូនលោកស្នងការ លោកស្នងការបានប្រគល់ មកឲ្យអធិការដ្ឋាននគរបាលស្រុកល្វាឯមទុកបំរើការងារ ក្នុងមូលដ្ឋាន។
លោកស្នងការបានមានមតិសំណេះសំណាលនិងពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះយ៉ាងស្និតស្នាលនិងកក់ក្តៅជាមួយកងកម្លាំងក្រោមឱវាទដោយបានផ្តាំផ្ញើឲ្យកងកម្លាំង ត្រូវយកចិត្តទុកដាក់ រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ កងកម្លាំងត្រូវចេះការពារកុំឲ្យឆ្លងជម្ងឺCovid19ឲ្យមានសុខភាពល្អគ្រប់ៗគ្នា ។
No comments