សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រថយន្តដឹកទ្រុងជ្រូក ម៉ាក HYUNDAI ពណ៌ខៀវ សបើកវេចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានខាងស្តាំបណ្តាលអោយធ្លាក់ស្ពានបង្ករមានអ្នកស្លាប់និងរបួសច្រើននាក់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១៥.៤៥នាទី ថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨.០៩.២០មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែតលេខ (២៣-២៤)លើផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជៅ បង្កដោយរថយន្តដឹកទ្រុងជ្រូក ម៉ាក HYUNDAI ពណ៌ខៀវ ស ពាក់ស្លាក់លេខ កំពង់ចាម 3A.8759 អ្នកបើកបរមិនស្គាល់អត្តសញ្ញារត់គេចខ្លួនបាត់

បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុបានវេចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានខាងស្តាំ ដោយមិនដឹងមូលហេតុ បណ្តាលឲ្យរថយន្តធ្លាក់ជាប់នឹងស្ពាន ក្នុងនោះមានអ្នករួមដំណើរ១៣នាក់បណ្តាលឲ្យស្លាប់០១នាក់ និងរបួស១២នាក់ ក្នុងនោះរបួសធ្ងន់០៦នាក់ ស្រាល០៦នាក់។

សាកសព និងអ្នករបួសយកអត្តសញ្ញាណមិនទាន់បាន
ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
សាកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។










No comments