សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯងចង់ខ្លាំងជាមួយខ្ញុំ!!!បុរសម្នាក់ខឹងប្រពន្ធរឿងដើរផឹកសុីមិនបាន ទើបខឹងយកសាំងចាក់ដុតទូកដរឆេះផ្អើលអ្នកភូមិ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកំពង់ចាម៖ប្តីប្រពន្ធ២នាក់ឈ្លោះប្រកែកគ្នារឿងប្តីដើរផឹកសុីប្តីខឹងឈានដល់ការយកសាំងចាក់ដុតទូកដររបស់ខ្លួន ឆាបឆេះ យ៉ាងសន្ធោរសន្ធៅនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុះ មុខវត្តបូរីសាគរ ព្រែកលីវ ស្ថិតនៅភូមិព្រែកលីវទី៤ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម ។

ខណៈនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រការអា ដឹកនាំដោយ លោកវីរសេនីយ៍ត្រី ធារី មេប៉ុស្តិ៍រដ្ឋបាលរការអា ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ទាន់ពេលវេលា ។

លោកមេប៉ុស្តិ៍បានបន្តទៀតថា ចំពោះករណីខាងលើនេះបណ្តាលមកពីប្តីខឹងប្រពន្ធរឿងដើរផឹកសុីមិនបានទើបប្តីយកសាំងចាក់ដុតទូកដររបស់តែម្តង ៕




No comments