ភ្នំពេញ៖នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៦នឹង០០នាទីព្រឹក លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ការពារក្បួនជូនថ្នាក់ដឹកនាំ។
ក្រោយពីក្បួនបានឆ្លងផុតគោលដៅដោយសុវត្ថិភាព លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោបានអញ្ជើញបងប្អូនកងកម្លាំងយើងទាំងអស់ពិសារអាហារពេលព្រឹកនៅភោជនីយដ្ឋានភ្នំពេញ៨៨ នៅចាក់អង្រែក្រោម។
0 Comments