សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កូនឈើចំនួន៦០០ដើមជាអំណោយដ៏ថ្លៃថ្លាពីឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ប្រគល់ដល់ថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ពិធីប្រគល់កូនឈើចំនួន៦០០ដើម ដែលជាប្រភេទកូនប៉េងអូស្រ្តាលី(ហៅដើមគីនី) ដែលជាអំណោយរបស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ត្រូវបានឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម អុី ឡុង សមាជិករដ្ឋសភា ឯកឧត្តម ឧត្តមឯកឧត្តមសេនីយ៍ឯក សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពាជាតិ និងអមដំណើរដោយឯកឧត្តម លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត បានរៀបចំពិធីប្រគល់ជូន ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង នៃបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងឱនោះ ឯកឧត្តម អុី ឡុង សមាជិករដ្ឋសភា បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពីសំណាក់ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ដល់ថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ។

ឯកឧត្តម  អុី ឡុង បានកោតសសើរដល់ថ្នាក់ដឹកនាំ ទីបញ្ជាការរដ្ឋានរថក្រោះ អគ្គបញ្ជាការរថក្រោះប្រចាំទិសព្រះនេត្រព្រះយុទ្ធភូមិភាគទី៥ ដែលបានរួមសហការណ៍គ្នា ដាំកូនឈើនាពេលនេះ ជាពិសេសក្នុងការកែច្នៃតំបន់នេះអោយប្រែក្លាយតំបន់រមណីដ្ឋានយ៉ាងស្រស់ស្អាតសម្រាប់ប្អូនប្រជាពលរដ្ឋទៅកំសាន្ត។

ឯកឧត្តម សមាជិករដ្ឋសភា បានបញ្ជាក់ថា៖ ពិធីប្រគល់កូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើងវិញ ការពារធនធានធម្មជាតិ​ចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស​ធាតុ ជាពិសេសនោះ គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពតំបន់របស់ខ្លួន ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យ។ជាពិសេស ដើម្បីថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចអោយ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់  ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕












No comments