ក្រោយបញ្ចប់ពិធីបុណ្យភ្ចុំបិណ្ឌរួចមកលោកវរសនីយ៍ឯក ព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅបន្តទៀត
ខេត្តកណ្តាល៖មានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោកអ៊ូ ឈាង គណៈបញ្ចាការឯកភាពស្រុកកៀនស្វាយនៅ
ព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំក្រោយពិធីបុណ្យភ្ចុំបិណ្ឌរួចមកនិងប្រចាំខែកញ្ញាឆ្នាំ២០២០និងលើកទិសដៅខែតុលាបន្តទៀតដោយមានការចូលរួមពីលោកអធិការ រងស្រុក.លោកនាយផ្នែក .នាយរងផ្នែកនិងលោកនាយប៉ុស្តិ៍ទាំង០៨ប៉ុស្តិ៍ក្នុងស្រុកកៀនស្វាយ។
លោក ព្រំុ សំណាងបានថ្លែងថាៈនៅថ្ងៃនេះអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជំុដើម្បីផ្សព្វផ្សាយផែនការរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុង
ភូមិសាស្រ្តស្រុកកៀនស្វាយ។
លោកអធិការស្រុកកៀនស្វាយបានថ្លែងបន្តថាៈចំពោះលោកនាយប៉ុស្តិ៍និមួយៗទាំង០៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយនៅ ពេលធ្វើសៀវភៅស្នាក់ជូនប្រជាពលរដ្ឋឲ្យគាត់យកទៅប្រើប្រាស់ មានតម្លាភាពកំុឲ្យមានបញ្ហាកើតឡើងនិងធ្វើឲ្យទាន់ដើម្បីគាត់យកទៅប្រើប្រាស់ផ្សេៗ។
លោកអធិការស្រុកកៀនស្វាយបន្តថាៈក្នងរយៈពេលបុណ្យដាក់បិណ្ឌវេនទី០១រហូតដល់ថ្ងៃបុណ្យភ្ចុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃកន្លងមកថ្មីៗនេះកម្លាំងនគរបាលតាមបណ្តាលប៉ុស្តិ៍និមួយៗនិងបានសហការណ៍ជាមួយកម្លាំងប្រជាការពារបានប្រឹងប្រែងយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិ ភាពបានល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយបានទៅធ្វើបុណ្យតាមវត្ត។
លោកអធិការស្រុកកៀនស្វាយបានលើកឡើងថាៈកម្លាំងនគរបាលស្រុកកៀនស្វាយយើងមានការកោតសរសើរពីថ្នាក់នាំករណីបង្ក្រាបបទល្មើសចោរលួចម៉ូតូនៅឃុំឈើទាលក្រោយពីកើតហេតុមកកម្លាំងនគរបាលស្រុកកៀនស្វាយធ្វើការស្រាវជ្រាវឈានទៅចាប់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់នៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានបំបែកសំបុកក្រុមមុខសញ្ញាចោរលួចដែលបានប្រមូលផ្តុំគ្នានៅទីនោះ។
លោកអធិការស្រុក ក៍បានជម្រុញដល់លោកនាយប៉ុស្តិ៍ត្រូវបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដើម្បីឲ្យគាត់មានសេចក្តីសុខក្នុងការរស់នៅនិងដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រដែលមានការស្មុគស្មាញដើម្បីកំណត់មុខសញ្ញា។
ចំពោះកម្លាំងនគរបាលផ្នែកចរាចរណ៍ស្រុកកៀនស្វាយត្រូវបន្តចុះរៀបចំសណ្តាប់ធ្លាប់នៅលើដងផ្លូវជាតិលេខ១ជាពិសេសនៅផ្សារគគីរតែម្តងព្រោះនៅត្រង់ចំណុចខាងលើនេះមានការប្រមូលផ្តុំមនុស្សច្រើនគាត់ដើរឆ្លងកាត់ផ្សារនៅពេលរថយន្តមកដល់ត្រូវបន្ថយល្បឿនធ្វើឲ្យមានរថយន្តបន្តកន្ទុយគ្នាមើលទៅដូចមានការកកស្ទះចរាចរណ៍។
ប៉ុន្តែរាល់ថ្ងៃនេះយើងមានកម្លាំងផ្នែកចរារណ៍ស្រុកបានសហការណ៍ជាមួយកម្លាំងប្រជាការពារបានប្រចាំការជាប់ជានិច្ចដើម្បសម្របសម្រួលចរាចរណ៍។
No comments