ព្រោះតែភ្លើងប្រច័ណ្ឌ!!!បណ្តាលអោយស្រ្តីម្នាក់ក្លាយជាឃាតករយកកាំបិតចុងស្រួចចាក់សម្លាប់ប្តី,,,,
ខេត្តស្ទឹងត្រែង៖ស្រ្តីម្នាក់ក្លាយខ្លួនជាឃាតករព្រោះតែមានកំហឹងប្រចណ្ឌប្ដីដែលនាំស្រីស្នេហ៍មកផ្ទះឈ្លោះ ប្រកែកគ្នាបង្ករអោយយកកាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯងព្រោះតែប្តីមានស្រីក្មេងហ៊ាននាំយកមកផ្ទះ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣ រសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចវាលរំពេរ.ស្ថិតក្នុងភូមិការតូត.ឃុំកំភុន.ស្រុកសេសាន.ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះត្រូវជាប្តីឈ្មោះ ម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំបានទៅស្រឡាញ់នារីម្នាក់នៅក្រចេះ ហើយនាំយកមកផ្ទះនៅភូមិការតូត ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ត្រូវប្រពន្ធមកទាន់កើតរឿងប្រចណ្ឌឈ្លោះប្រកែកគ្នា ឈានទៅដល់ចាក់សម្លាប់តែម្តង ។
បើតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជាក់ថា៖ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន ៣កាំបិត កន្លែង ជិតចង្កេះ(កណ្តៀតក្អម ) បានស្លាប់នៅពេលបានបញ្ចូនមកមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយពេលពិនិត្យនិងធ្វើការសាកសួរហើយក៍បានប្រគល់សពជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបាននាំខ្លួនយកមកអនុវត្តតាមនីតិវិធី៕
No comments