លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការដ្ឋាននៃកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមដាក់វេននិងកាន់បិណ្ឌគីរីធម្មបទខ្លាកូនថ្មី,,,,
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការដ្ឋាននៃកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមដាក់វេននិងកាន់បិណ្ឌក្នុងវត្តគីរីធម្មបទខ្លាកូនថ្មីចាប់ពីថ្ងៃ១៥កើត ដល់១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ដល់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វត្តគីរីធម្មបទខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ដោយឡែកនៅថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រូវនឹងវេនទី០៦នៃការកាន់បិណ្ឌ ដោយមានការចូលរួមពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ពន្ធនាគារខេត្ត និងលោក ក្រឹង សុភ័ក្រ្ត និងភរិយា ។
ស្ថាប័ន-អង្គភាព ទាំងអស់នេះបានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន ធ្វើបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តគីរីធម្មបទខ្លាកូនថ្មី ដើម្បីថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តគីរីធម្មបទខ្លាកូនថ្មី ព្រមទាំងឧទ្ទិសមហាកុសលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិទាំងឡាយ ក្នុងសង្សាវដ្ដផងដែរ។
ក្រោយពីចំណាយនៅក្នុងកម្មវិធីបុណ្យកាន់បិណ្ឌនេះ ក៏នៅមានបច្ច័យសម្រាប់ប្រគេនដល់ព្រះគ្រូចៅអធិការវត្តគីរីធម្មបទខ្លាកូនថ្មី ចំនួន២លាន ៤សែន ៤ម៉ឺន ៧ពាន់រៀល សម្រាប់កសាងវត្តបន្ថែមទៀត៕
No comments