លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាល ដែលរងបួសក្នងពេលបំពេញបេសកកម្ម,,,,,
ខេត្តកំពង់ចាម៖នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជេីញចុះទៅសួរសុខទុក្ខ និងនាំយកថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថវិកាចលនាមិត្តជួយមិត្ត នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សរុបជាថវិកាចំនួន ៣,៥០០,០០០រៀល ឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក បេ វណ្ណា មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលរងគ្រោះដោយម៉ូតូជិះបុក បណ្ដាលឲ្យបាក់ភ្លៅខាងឆ្វេង ខណៈពេលបំពេញបេសកកម្ម នៅគោលដៅអនុវត្តការរឹតបន្ដឹងច្បាប់ចរាចណ៍ផ្លូវគោក នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ ស្រុកព្រៃឈរ ។
បច្ចុប្បន្នស្ថានភាពជំងឺ ស្ថិតក្នុងការរង់ចាំការវះកាត់ នៅមន្ទីរពេទ្យព្រះកុសុមៈ រាជរាជធានីភ្នំពេញ។
No comments