ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ,,,,
បាត់ដំបង៖ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលេីនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១០:៣០នាទី នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី អំពេអំពេីលួចមានស្ថានទម្ងន់ទោស
( ឆក់យកទូរសព្ទដៃ ) មួយករណី និងបាននាំខ្លួនជនសង្ស័យចំនួន ០២នាក់៖
១ ឈ្មោះ សុងហេង សៀងហៃ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ( ជាអ្នកធ្វេីសកម្មភាព )
២ ឈ្មោះ ផុន សារាន ហៅ តឿ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិ ព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ( ជាអ្នកធ្វេីសកម្មភាព )
ជនសង្ស័យទាំង ០២នាក់ខាងលេីបានធ្វេីសកម្មភាពឆក់យកទូរសព្ទដៃ ពីជនរងគ្រោះឈ្មោះ សុខ សីណា ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតមាន៖ទូរសព្ទដៃមួយគ្រឿង ម៉ាក Iphone X ពណ៌ ស. ជាជារបស់ជនរងគ្រោះ. ម៉ូតូ មួយគ្រឿងម៉ាកហុងដា វីនន័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ គ្មានស្លាកលេខ ជាម៉ូជាម៉ូតូជនសង្ស័យជិះធ្វេីសកម្មភាព។
បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ។
No comments