សមត្ថកិច្ចនៃស្រុកលើដែកឃាត់ខ្លួនបានជនសង្ស័យពីនាក់,,,,
ខេត្តកណ្តាល៖ហេតុការណ៍នេះកើតហេតុនៅថ្ងៃសុក្រត្រូវនឹងថ្ងៃទី ១១ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី
នៅចំណុច.ផ្លូវជាតិលេខ១៤ស្ថិតក្នុងភូមិពាមរាំងលើឃុំពាមរាំង ស្រុកលេីកដែក ខេត្តកណ្តាល ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់,,,,
១.ឈ្មោះ សៅ រ៉ែន ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករទីលំនៅបច្ចុប្បន្ន ភូមិពាមរាំងលើ ឃុំ ពាមរាំង ស្រុកលេីកដែក ខេត្ត កណ្ដាលមានសារធាតុញៀនក្នុងទឹកនោមត្រូវបានឃាត់ខ្លួន,,,,,
២.ឈ្មោះ សំ ណារិទ្ធ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់កញ្ចក់ទីលំនៅបច្ចុប្បន្ន ភូមិ ពាមរាំងលើ ឃុំពាមរាំង ស្រុកលេីកដែក ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោមត្រូវបានឃាត់ខ្លួន,,,,,
វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូចទិញពីជនមិនស្គាល់ឈ្មោះម្នាក់នៅចំណុចផ្លូវប្រឡាយភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ចំនួន ២០.០០០៛(ពីរម៉ឺនរៀល) ដើម្បីយកទៅប្រើប្រាស់ ។
បើតាមដោយឪពុកម្តាយរបស់ជនទាំងពីរនាក់ខាងលើ បានសូមសំណូមពរដល់កម្លាំងមានសមត្ថកិច្ច ដើម្បីយកកូនរបស់ខ្លួនទៅធ្វើការអប់រំ និងផ្តាច់គ្រឿងញៀនដោយខ្លួនឯង ផ្នែកជំនាញបានធ្វើការរាយការណ៏ជូនការិយាល័យជំនាញខេត្ត និង ស្នើរសុំគោលការណ៏ពី លោកឧត្តសេនីយ៍ទោ ស្នងការ តាមនីតិវិធី.ចំពោះករណីនេះ គឺទទួលបានការឯកភាព និង សម្របសម្រួល ពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៩.១៩នាទី ដើម្បីឲ្យអាណាព្យាបាលយកជនទាំងពីរទៅអប់រំកែប្រែ និងបន្សាបគ្រឿងញៀនដោយខ្លួនឯងជាលើកទី១។
No comments