លោក វរសេនីយ៍ឯក ហាំវណ្ណៈ មេបញ្ជាការ វរៈសេនាតូច នគរបាល ការពារព្រំដែនគោក លេខ៨៩១ បើក កិច្ចប្រជុំ ការពារសន្តិសុខជូនប្រជាពលរ រដ្ឋ នៅរដូវ កាកាន់បិណ្ឌនិងភ្ជុំបិណ្,,,,ឌ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី១២ កញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពែណីជាតិ ឆ្នាំ២០២០ ដល់កងកម្លាំងត្រូវអនុវត្តន៍តាមផែនការ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯកហាំ វណ្ណ: មេបញ្ជាការវរ:៨៩១ ។
នាឱកាសនោះដែរលោកវរសេនីយ៍ឯកហាំ វណ្ណ: មេបញ្ជាការវរ:៨៩១សូមអោយឲ្យកម្លាំងត្រូវអនុវត្តន៍តាមផែនការ ជាពិសេសទប់ស្កាត់រាល់បទល្មេីសផ្សេងៗដែលកេីតឡេីងឲ្យទាន់ពេលវេលា ត្រូវអនុវត្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជាកិច្ចសហការល្អជាមួយភាគីមិត្តនៅក្នុងការថែរក្សាស្ថិរភាពនៅតាមព្រំដែន និងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកម្ល៉េះ ហើយជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ហើយពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ជាចុងក្រោយលោកក៍បានផ្ដាំផ្ញេីទៅដល់កម្លាំងអោយរូបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ.១៩ដោយលាងដៃនឹងសាប៊ូ អាកុល និងជែល.ល.ឲ្យបានញឹកញាប់ផងដែរនិងជួនពរដល់កម្លាំងវរៈសេនាតូច នគរបាល ការពារព្រំដែនគោក លេខ៨៩១ទាំងអស់ជួបតែសំណាងល្អ សុខភាពល្អគ្រប់ពេលវេលាទាំងអស់៕
No comments