លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតតំណាងរដ្ឋបាលសង្កាត់ប៉ោយប៉ែតនិងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ បានទទួលជំនួនឧបត្ថម្ភពី លោក ស្រូយ ចាន់ណារិទ្ធ និងភរិយា អង្ករចំនួន១០០០kgស្មើ១តោន,,,,
បន្ទាយមានជ័យ៖ព្រឹកថ្ងៃអាទិត្យ១២រោចខែស្រាពណ៍ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៦ខែ សីហាឆ្នាំ ២០២០លោក ស្រូយ ចាន់ណារិទ្ធនិងភរិយាបានឧបត្ថម្ភ អង្ករចំនួន១០០០kgស្មើ១តោន លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតតំណាងរដ្ឋបាលសង្កាត់ប៉ោយប៉ែតនិងលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកនិងលោកស្រីដែលបានបរិច្ចាគទ្រព្យក្នុងដំណាក់កាលដ៏លំបាកនេះ។
ក្នុងរដ្ឋបាលសង្កាត់ប៉ោយប៉ែតនឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19) ក្នុងមូលដ្ឋានគ្រប់ភូមិទាំង១៣ភូមិ របស់សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា អំណោយទាំងអស់ដែលបានមកពីការបរិច្ចាគរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ត្រូវបានរដ្ឋសង្កាត់ប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយលោក ភោគ លនសង្កាត់ប៉ោយប៉ែត នាំយកទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅតាមមូលដ្ឋានគ្រប់ភូមិទូទាំង១៣ភូមិក្នុងសង្កាត់ប៉ោយប៉ែត ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតដោយវីរុសកូវីដ-១៩ (COVID-19) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតតំណាងឲ្យរដ្ឋបាលសង្កាត់ប៉ោយប៉ែតសូមប្រសិទ្ធិពរជ័យមហាប្រសើរជូនដល់លោកនិងអ្នកស្រីនិងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
No comments