លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាការពារក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន,,,,
ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ពិធីសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ។
ដោយមានការចូលរួមឯកឧត្តមស្នងការរងខេត្តបន្ទាយមានជ័យនិងឯកឧត្តមលោកជំទាវលោកលោកស្រីសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតលោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ននិងភ្ញៀវកិត្តិយសនិងមន្ត្រីសាលាក្រុងប៉ោយប៉ែតដែលមានវត្តមានស្វាគមន៍ដោយលោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត
និងលោក ភោគ លនចៅសង្កាត់ប៉ោយប៉ែតលោកស្រិលអុិនចៅសង្កាត់ផ្សារកណ្ដាលលោកវ៉ាជឹមណារ៉េតចៅសង្កាត់រងទី ១លោកលោកស្រីចៅសង្កាត់រងលោកលោកស្រីមេភូមិអនុភូមិនិងជំនួយការភូមិនិងបងប្អូនប្រជាការពារសរុបចំនួន២០៦នាក់៖
ក្នុងមួយនាក់មួយអ្នកទទួលបានអំណោយ
១ អង្ករ ២០ គីឡូក្រាម
២ ទឹកស៊ីអ៊ីវ ១យួរ
៣ មី១ កេះតូច
៤ ក្រមា ១
៥ សាប៊ូមួយដុំស្មើនឹង៤ដុំតូច
៦ ម៉ាក់ ១០សន្លឹក
៧ ថវិកាចំនួន ២០០០០រៀល៕
No comments