សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចំនួន៤នាក់ សង្ស័យជាករណីចាប់ជម្រិតជនជាតិចិនដូចគ្នាគណៈពេលស្ត្រីជនជាតិចិនម្នាក់បានធ្លាក់ពីគារ grand hotelជាន់ទី៥បណ្តាលឲ្យរបួសធ្ងន់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២០ នៅចំណុចសណ្ឋាគាររំដួល grand hotel ដែលមានកម្ពស់១៣ជាន់ ទីតាំងលេខ៣.៤០ ផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

សមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចំនួន៤នាក់ សង្ស័យជាករណីចាប់ជម្រិតជនជាតិចិនដូចគ្នាគណៈពេលស្ត្រីជនជាតិចិនម្នាក់បានធ្លាក់ពីគារ grand hotelជាន់ទី៥បណ្តាលឲ្យរបួសធ្ងន់តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៥ព្រឹកថ្ងៃកើតហេតុគេឃើញជនជាតិចិនប្រុស ២នាក់។

បាននាំស្ត្រីជនជាតិចិនម្នាក់ឡើងទៅក្នុងសណ្ឋាគារនោះលុះដល់វេលាកើតហេតុស្រាប់តែកើតរឿងនេះដោយឃើញស្ត្រីជនជាតិចិនបានបើកបង្អួចកញ្ចក់សណ្ឋាគារនៅជាន់ទី៥ដើម្បីប្រើក្រណាត់ស្រោមពុកដែលហែកជ្រាកគួចចងតគ្នា សម្រូតចុះមកក្រោមក្នុងបំណងគេចខ្លួនពីបញ្ហាអ្វីមួយនៅក្នុងបន្ទប់។

កើតហេតុបណ្តាលឲ្យដាច់ខ្សែនោះធ្លាក់លើកកញ្ចក់ដាក់ស្លាកយីហោសណ្ឋាគាររងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ចូនយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗតែម្តង ។

ពាក់ព័ន្ធក្នុងហេតុការណ៍នោះដែលសមត្ថកិច្ចរួមទាំងអាជ្ញាធរខណ្ឌដូនពេញមិនទាន់អាចបញ្ចាក់បានថាជាករណីអ្វីនោះទេដោយកម្លាំងជំនាញកំពុងតែធ្វើការសួរនាំដោយប្រើអ្នកបកប្រែភាសាចិនដែលធ្វើការនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនសង្ស័យចំនួន៤នាក់ យកទៅសាកសួរនៅប៉ុស្តិ៍ផ្សារថ្មី៣ និងបន្តចាត់ការតាមនិតីវិធីច្បាប់ ៕











No comments