អប់អរសាទរ!លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តម្លើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ,,,
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ នាយនគរបាលជាន់ខ្ពស់ ថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
គួរជម្រាបផងដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលជាន់ខ្ពស់ ថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ៤រូប។
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ ៖
No comments