លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានកំលាំងនគរបាលខេត្ត ដឹកនាំដោយបានយករថយន្ត ពន្លត់អគ្គីសភ័យជាច្រើនគ្រឿងដឹកទឹកយកទៅចែកជូនទាំង២ភូមិនេះឲ្យទាន់សភាពការណ៍ភូមិសាយ សាម៉ន ភូមិដំណាក់ ព្រះអង្គប្រជាពលរដ្ឋជាច្រើន គ្រួសារកំពុងប្រឈមនិងការខ្វះទឹក,,,,
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានកំលាំងនគរបាលខេត្ត ដឹកនាំដោយបានយករថយន្តពន្លត់អគ្គីសភ័យជាច្រើន
គ្រឿងដឹកទឹកយកទៅចែកជូនទាំង២ភូមិនេះឲ្យទាន់សភាពការណ៍ភូមិសាយ សាម៉ន ភូមិដំណាក់ ព្រះអង្គប្រជាពលរដ្ឋជាច្រើន គ្រួសារកំពុងប្រឈមនិងការខ្វះទឹកហូបនិងប្រើប្រាស់យ៉ាងខ្លាំង ត្រូវបាន នៅព្រឹក ទី៦ខែសីហាឆ្នាំ ២០២០ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ ដោយសារគ្រោះរាំង ស្ងួតអូស បន្លាយយូរពេលនាកណ្តាលរដូវវស្សា ឆ្នាំ២០២០នេះ ហើយនៅតែគ្មានភ្លៀង រួមនឹងឥទ្ធិពលនៃការឡើងកំដៅផែនដី បម្រែប ម្រួលអាកាសធាតុទៀតទើបធ្វើក្តៅហួតហែងរាំងស្ងួតខ្លាំង ។
លោកបានបន្តថាឆ្លើយតបគ្រោះធម្មជាតិនេះកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ស្រុកមង្គលបូរីនិងនគរបាលស្តិ៍រដ្ឋបាលឃុំដឹកទឹកតាមរថយន្តទៅចែកជូដល់ពលរដ្ឋ ៣០៨ គ្រួសារនៅភូមិសាយសាម៉ន ភូមិដំណាក់ព្រះអង្គ ឃុំចំណោម ស្រុក មង្គលបូរី ជាហូររហែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ; លោកបានយករថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងក្នុងនោះមានរបស់ស្នងការដ្ឋានខេត្ត៣គ្រឿង របស់អធិការដ្ឋានស្រុកមង្គលបូរី១គ្រឿងនិង របស់នាយឧត្តមសេនីយ៍ខេង សាម៉េធ អគ្គស្នងការរងនគរបាលជាតិ១គ្រឿង បានដឹកទឹកជាច្រើនជើង សរុបចំនួន១១៥,៥០០លីត្រ ទៅចែកជូនពលរដ្ឋដែលត្រូវ ការបរិភោគនិងប្រើប្រាស់ ទឹកទាំងនោះគឺយកពី ស្ទឹងសិរីសោភ័ណ ស្ទឹងមង្គល បូឺរី និងស្រះឌធំមួយ ។
លោកបានបន្តឲ្យដឹងទៀតថា : នៅពេលខាង មុខនេះភ្លៀងពន្យាពេលធ្លាក់មកទៀតនោះប្រជាពលរដ្ឋក្នុងខេត្តប្រាកដប្រឈមនិងការខ្វះទឹកប្រើប្រាស់ខ្លាំងមិនខានឡើយ ៕
No comments