ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលអញ្ជើញជាអធិបតីភាពចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកមុខកំពូល ,,,,,,
ខេត្តកណ្តាល៖នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលអញ្ជើញជាអធិបតីភាពចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាល
ស្រុកមុខកំពូលមានការចូលពីលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកមុខកំពូល។
ក្នុងពិធីនេះមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលស្រុកមុខកំពូលសរុបប្រមាណ២០០នាក់៕
No comments