សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​អញ្ជើញជាអធិបតីភាពកិច្ចប្រជុំសាលាខេត្តពោធិ៍សាត់ លោកជំទាវ​ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានដឹកនាំសមាជិក ជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បំពេញបេសកកម្មស្វែងយល់ពីប្រសិទ្ធភាពការប្រតិបត្តិច្បាប់នានាក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនិតិការទី ៦ នៅក្នុងខេត្តពោធិ៍សាត់,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិសាត់៖ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​.អញ្ជើញជាអធិបតីភាពសាលប្រជុំសាលាខេត្តពោធិ៍សាត់ លោកជំទាវ​ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានដឹកនាំសមាជិក ជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តនៅព្រឹកថ្ងៃអង្គារ៍ទី៤ខែសីហាឆ្នាំ២០២០
ដើម្បីសិក្សាស្វែងយល់នៃការអនុវត្តច្បាប់លើវិស័យសាធារណការ និងដឹកជញ្ជូន, ប្រៃសណីយ៍ និងទូរគមនាគន៍, ឧស្សាហកម្ម រ៉ែ និងថាមពល, ពាណិជ្ជកម្ម, កាំកុងត្រូល, ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលថ្នាក់ខេត្ត​ ដឹកនាំដោយ សមាជិក​សមាជិកា​ក្រុមប្រឹក្សាខេត្ត​ អភិបាល​រង​ខេត្ត​ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ ។
អភិបាលខេត្តពោធិ៍សាត់ឯកឧត្តមម៉ៅ ធនិន ខេត្តគណៈកម្មការទី ៩នៃរដ្ឋសភានៅស្ថានភាពទូទៅនិងលទ្ធផលការងារដែលរដ្ឋបាលខេត្តពោធិ៍សាត់ដាច់បានកន្លងមកនិងពិភាក្សាពីការអនុវត្តច្បាប់និងបញ្ហាប្រឈមពាក់ព័ន្ធលើវិស័យខាងលើ ។

លោកជំទាវ និន សាផុន បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តពោធិ៍សាត់បានអនុវត្តច្បាប់បានត្រឹមត្រូវនឹងប៉ុន្មានតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនទាំងខាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងអរូបវ័ន្តគួរជាទីមោទនៈ ។
លោកជំទាវ និន សាផុន បានមានប្រសាសន៍បញ្ជាក់ទៀតថាកិច្ចប្រជុំនៅទីនេះគឺស្ដាប់នូវបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តនិងវិស័យជំនាញដែលអនុវត្តទៅជួបបញ្ហាកន្លងមកដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរដ្ឋសភារដ្ឋាភិបាលដើម្បីពិនិត្យនិងដោះស្រាយជូនឱ្យបានទាន់ពេលវេលា  ។ពិសេសជំរុញឲ្យរដ្ឋបាលខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់បន្តពង្រឹងនូវការអនុវត្តច្បាប់បន្ថែមទៀតសំដៅអោយការអនុវត្តការងាររបស់ខ្លួនសម្រេចបានជោគជ័យស្របតាមច្បាប់ ។

លោកជំទាវ និនសាផុន ក៍បានធ្វើការផ្តាំផ្ញើដល់ឯកឧុត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្តគណះអភិបាលខេត្តនិងមន្ទីជំនាញពាក់ពន្ធត្រូវបន្តអនុវត្តកម្មវិធីនយោបាយរវស់ប្រមុខរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍នៅខេត្តពោធិ៍សាត់ឱ្យបាន
សម្រេចសមិទ្ធផលថ្មីបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព
និងបរិបន្ន័ផងដែរ ៕






No comments