លោកវរសេនីយ៍ ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោក ៨១៥ បានអោយមន្ត្រីតាមបណ្តារប៉ុស្តិ៍ និមួយៗ បន្តរសកម្មភាព ទប់ស្កាត់ ប្រជាពលរដ្ឋដែលលបលួចឆ្លងដែន ចូលទៅប្រទេសថៃដោយខុសច្បាប់,,,,
បន្ទាយមានជ័យ៖ក្រោមការចង្អុលបង្ហាញ ពី លោកវរសេនីយ៍ ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោក ៨១៥ បានអោយមន្ត្រីតាមបណ្តារប៉ុស្តិ៍ និមួយៗ បន្តរសកម្មភាព ទប់ស្កាត់ ប្រជាពលរដ្ឋដែលលបលួចឆ្លងដែន ចូលទៅប្រទេសថៃដោយខុសច្បាប់ អោយខានតែបាន ។ ជាក់ស្តែង នៅយប់ថ្ងៃទី៣ខែសីហាឆ្នាំ២០២០ មកទល់ម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៤វេលាម៉ោង ១៩នឹង១០នាទី កម្លាំងប៉ុស្តិ៍សង្កែចំនួន ០៣នាក់ ។
ដឹកនាំដោយលោកវ/ត្រី ឡុក ធី នាយប៉ុស្តិ៍បានទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ០៧នាក់ (ស្រី ០៣នាក់)
ក្នុងភូមិសាស្រ្តប៉ុស្តិ៍សង្កែ ចំណុចភូមិសង្កែ ឃុំបឹងបេង ដែលពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០២គឺ៖
១.ខេត្តបន្ទាយមានជ័យចំនួន ០៥នាក់
២.ខេត្តតាកែវចំនួន ០២នាក់ ហើយក្នុងនោះផងដែរ កំលាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច បានបញ្ជូនពួកគាត់ទៅមណ្ឋលចត្តាឡីសក័ទី១ វិទ្យាល័យម៉ាឡៃ ។
No comments