លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាក្ខន្ធសពមន្រ្តីនគរបាលជាតិ និងនាំយកបច្ច័យរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រប្រគល់ជូនក្រុមគ្រួសារសព,,,,,,
ខេត្តកំពង់ចាម៖នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចូលរួមក្នុងពិធីដាក់កម្រងផ្កា បំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធជូនសពលោកវរសេនីយ៍ឯក រស់ ខេម៉ា នាយការិយាល័យនគរបាលចរាចរណ៍ជើងទឹក ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្នុង ជន្មាយុ៥០ឆ្នាំ ( ដោយជំងឺឡេីងសម្ពាធឈាម ) សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានសពស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា
ជាមួយការអញ្ជេីញចូលរួមគោរពវិញ្ញាក្ខន្ធនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បាននាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបច្ច័យចូលរួមពីកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សរុបជាថវិកាចំនួន ១០លានរៀល អង្ករ០១បេ, ទឹកក្រូច០៣កេស, ទឹកសុទ្ធ០៣កេស និងមី០៣កេស ប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា
នៅថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ស្នងការក៏បានចាត់ឲ្យលោកវរសេនីយ៍ឯក សំ ណាល អធិការនគរបាលស្រុកបាធាយ នាំយកបច្ច័យរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចំនួន ១,០០០,០០០រៀលទៀត ទៅចូលរួមបុណ្យគំរប់ខួប៧ថ្ងៃ របស់ភរិយាលោកវរសេនីយ៍ទោ រម្យ រតនា អធិការរងទទួលសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ ផងដែរ៕
No comments