សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសជើងខ្លាំងខាងប្រើកាំភ្លើងអាកា ៤៧ពេលនេះជាប់ខ្នោះដៃរបស់ស្នងការខេត្តកំពង់ឆ្នាំងបានសំរេចហើយ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ឆ្នាំង៖ជនសង្ស័យដែលប្រើអាកាស្វ័យប្រវត្តិ គំរាមប្រជាពលរដ្ឋកាលពីរសៀលម្សិលមិញត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនាព្រឹកម៉ោង 7នឹង00 នេះ នេះបើតាមការបញ្ជាក់ អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី អៀរ  ប៊ុនធឿន។

ឯកសារសមត្ថកិច្ចស្នងការខេត្តអោយដឹងថា  រថយន្តដែលប្រើជាកម្មសិទ្ធករ ញុឹក ផន មានអាស្រ័យដ្ឋានផ្ទះលេខ 33 សេ ផ្លូវលេខ ៣៧៦ #288H ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅវេលាម៉ោង៨និង១០នាទីយប់មិញ ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង ទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ថ្ងៃទី31.08.2020 វេលាម៉ោង 16នឹង45នាទី នៅចំណុចផ្លូវចូលចំការអំពៅ ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសលោកឧញ៉ាមានរហស័នាម 09 ជិះរថយន្ត និង ឈ្មោះ ប្រាក់ សំបាន មានគ្នា2នាក់ ជិះម៉ូតូ រហូតបណ្តាលអោយឈ្មោះ 09 ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាមជនទាំង២នាក់ ។
ក្រោយពីទទួលបានពត័មានលោកស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងជំនាញនិងលោកអធិការនគរបាស្រុកទឹកផុសចុះទៅកន្លែងកើតដើម្បីចាត់ការ
តាមនីតិវិធី ។





No comments