សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អ្នកលក់ឆាក្ដៅ ពីរនាក់ប្ដីប្រពន្ធ រើស ទារិកាទើបកើតថ្មីៗ យក ទៅចិញ្ចឹម ក្រោយឪពុកម្ដាយចិត្តអប្រិយ យកមកបោះចោលក្នុងគំនរសំរាម,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញទារិការទើបតែកើតនៅលើគំនរសំរាម ជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុករូបណាចិត្តអប្រិយ យកមកបោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ ជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បើតាមសម្ដីបងស្រី លី ឃាង សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម បានឱ្យដឹងថា បុរសស្រី្តពីរនាក់ប្ដីប្រពន្ធដែលរើសទារិកាយកមកបីបាច់នេះ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បាននាំទារិកានេះ​មកសាលាសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើបែបបទផ្សេងៗពីអាជ្ញាធរសង្កាត់ចាក់អង្រែក្រោមឱ្យដឹងឮ និងដើម្បីបញ្ចាក់ថា រូបគាត់សុខចិត្តចិញ្ចឹមបីបាច់ថែរក្សា ដូចកូនបង្កើតដោយស្របច្បាប់ និងបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្ដីបានមកលក់ឆាក្ដៅ និងសាច់ក្លែមតាមរទេះ ដែលទើបមកដាក់លក់នៅទីនោះ បាន៣ថ្ងៃប៉ុណ្ណោះ លុះថ្ងៃប្រទះឃើញ ខណៈពេលប្ដីរបស់គាត់កំពុងអង្គុយហូបអីជាមួយមិត្តភក្តិពីរបីនាក់ទៀត នៅក្បែរកន្លែងលក់។ប្រហែលនៅម៉ោងកើតហេតុ រថយន្តស៊ិនទ្រីដែលមានកម្មករប្រមូលសំរាម ដើរតាមប្រមូលសំរាម និងយករនាស់ដែកចុងស្រួចៗមុខបី កាយសំរាមបោះចូលឃ្លប់រថយន្ត ហើយនៅពេលរថយន្តដឹកសំរាមបើកមកដល់ដើម្បីរងចាំឱ្យកម្មករប្រមូលសំរាម មកតាមក្រោយ ស្រាប់តែលឺសម្លេងក្មេងយំង៉ាង៉ា ដោយពេលនោះក៏មានកម្មករម្នាក់ថា សម្លេងកូនឆ្មាយំទេដឹង? ក៏នាំគ្នាដើររកមើលឱ្យអស់ចម្ងល់ទាំងអស់គ្នា ស្រាប់តែឃើញទារកនៅមានជីវិតនៅឡើយ ទើបស្រ្តីជាប្រពន្ធចូលទៅបីយកចេញមក ទាំងមានអារម្មណ៍ក្ដុកក្ដួល និងអាណិតអាសូរយ៉ាងខ្លាំង ដោយមិនដឹងថា ម្តាយឬឪពុករូបណាចិត្តអប្រិយបោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ ណាមួយអាណិតហើយជាក្មេងស្រីទៀត កើតមកបំណាច់តែបានឃើញពន្លឺព្រះអាទិត្យហើយ ម្តេចឡើយឪពុកម្តាយមានចិត្តទោម្នេញអ្វីជាមួយគ្នាដែលទើបនឹងកើតបែបនេះ ក៏រើសបីយកមកបីបាច់ថែរក្សាតែម្ដង និងប្រាប់អាជ្ញាធរ នឹងសមត្ថកិច្ចមូលដ្ឋាន រួមទាំងអ្នកភូមិបានដឹងឮផងដែរ។
ប្រភពបន្តថា កាលពីព្រឹកមិញថ្ងៃទី៣ ខែសីហានេះ ប្ដីប្រពន្ធអ្នកលក់ឆាក្ដៅខាងលើ បានយកទារិកាជីវិតថ្លៃនេះ យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យហើយ ដោយក្រុមគ្រូពេទ្យបានប្រាប់ថា ទារិកានេះ គឺមានគ្រប់លក្ខណៈទាំងអស់ តែត្រចៀកម្ខាងមានការហូរឈាមចេញមក ដោយសារក្មេងត្រូវគេ បោះបង់ចោលលើគំនរសំរាម ធ្វើឲ្យទឹកកាកសំណល់សំរាមផ្សេងៗដែលកខ្វក់នោះ ហូរចូលត្រចៀកម្ខាង ដូច្នេះក្រុមគ្រូពេទ្យពិនិត្យតាមដានបន្តនៅថ្ងៃទី០៤ ខែសីហា នេះបន្តទៀត៕









No comments