ពលករខ្មែរប្រុសស្រីចំនួន 20 នាក់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញខណៈពេលប្រទេសថៃកំពុងតែដាក់ក្នុងគ្រាអាសន្នមួយខែទៀត,,,
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតមានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ២០នាក់ ស្រី ០៩នាក់ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា ស្ថិតនៅក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
No comments