សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌខណ្ឌប្ញស្សីកែវ ចុះខុសច្បាប់ ចាក់អាប៉ោងបង្ក្រាបជាក់ស្ដែង ល្បែងស៉ីសង ទាំងយប់ នៅសង្កាត់ប្ញស្សីកែវ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នាយប់ថ្ងៃអង្គារ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២០ និង០០ នាទី
រួមមាន លោក លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ អធិការរងនរបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធ នគរបាល និង កម្លាំងសណ្ដាប់ធ្នាប់ ចុះបង្ក្រាបជាក់ស្ដែង ល្បែងស៉ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់ ចាក់អាប៉ោងដែលបានបង្កប់ខ្លួនក្នុង ក្លឹបបាល់ទះ យីហោ "អាយឡេន" ស្ថិតនៅក្រុមទី២ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ជាលទ្ធផលនៃប្រតិបត្តិការចុះបង្ក្រាបបទល្មើសខាងលើនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការឃាត់់ខ្លួន ជនសង្ស័យចំនួន ០៤ នាក់ ជាអ្នកលេង ចាក់អាប៉ោង និងដកហូតសម្ភារៈល្មើសមួយចំនួនទៀត ជាវត្ថុតាង។ ដោយឡែក ជនសង្ស័យ ជាអ្នកលេងមួយចំនួនទៀត បានរត់គេចខ្លួន ភ្លាមៗ ខណៈដែលកម្លាំង បានឆ្មក់ចូលទីតាំងនេះ។ បច្ចុប្បន្ននេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំខ្លួន ជនសង្ស័យ និងវត្ថុតាង យកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តតាមនីតិវីធីជាបន្តទៀត៕








No comments