សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រថយន្តដឹកដែកបើកបរល្បឿនលឿនយកចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលថ្មគល់ស្ពាន បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ដតាកែវ៖ មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ3A-3498 បើកបរក្នុងទិសដៅពីត្បូងមកជើង ពីតាកែវមកភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតទៅបុកបង្គោលថ្មជាប់គល់ស្ពានបណ្ដាលឲ្យរថយន្ដក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ ប៉ុន្ដែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៣ រំលងអធ្រាតថ្ងៃទី៤ខែសីហា ឆ្នាំ២០២០ នៅ ចំណុចគល់ស្ពានអូថាន ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្ដតាកែវ ។សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដោយមិនមានអ្នករងរបួសក៏ឲ្យតៃកុងរថយន្ដយករថយន្ដផ្សេងមករើឥវ៉ាន់ ដើម្បីស្ទូចរថយន្ដទៅរក្សាទុកនៅអធិការស្រុក ៕



No comments