សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃហេតុការណ៍នេះនៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ ម៉ោង០៦និង៣០នាទីព្រឹក។

តាមការអោយដឹងពីជនរងគ្រោះឈ្មោះខោល បុប្ផា ភេទ ស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ២៥៥ ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះព្រេង ភារុណ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ករណីមុនពេលកើតហេតុ ជនរង គ្រោះ ជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូលើកទូរស័ព្ទដៃ ម៉ាកOppo ពណ៌ខ្មៅ ប្រើស៊ីម ០៩៧៣១៣៨៥៣៦/០១២៨៣៤២៦៦ និយាយ ស្រាប់តែជនសង្ស័យដើរមកដល់ឆក់ ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រត់គេចខ្លួន យកលក់ឲ្យគេ បានលុយ២០ម៉ឺនរៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយ អស់។

លុះដល់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ ម៉ោង១០និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ០៤ឆ្នាំ ក្នុងឆ្នាំ២០១២ ពីបទ ៖ លួច មានស្ថានទម្ងន់ទោសដោយសារ ការប្រព្រឹត្តអំពើហិង្សា វាយប្លន់យកទូរស័ព្ទ។



No comments