Breaking News

លោកវរសេនីយ៍ឯក ជឹម សុីថា បានដឹកនាំកងកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ការពារក្បួនជូនថ្នាក់ដឹកនាំ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ភ្នំពេញ៖លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ នាព្រឹកនៅថ្ងៃ​អង្គារ​ ៧កើត ខែភទ្របទ​ ឆ្នាំជូត ទោស័​ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ៦នឹង០០នាទី​ព្រឹក ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ការពារក្បួនជូនថ្នាក់ដឹកនាំ។​

ក្រោយពីក្បួនបានឆ្លងផុតគោលដៅដោយសុវត្ថិភាព លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ​បានអញ្ជើញបងប្អូនកងកម្លាំងយើងទាំងអស់ពិសារអាហារពេលព្រឹកនៅភោជនីយដ្ឋានភ្នំពេញ៨៨ នៅចាក់អង្រែក្រោម៕




No comments