លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ជាស្នងការរង បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ២២៤០ ស.ជ.ណ,,,,,,
ខេត្តតាកែវ៖លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ជាស្នងការរង បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ២២៤០ ស.ជ.ណនៅព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញចូលឆ្លងដែន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា ដល់មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ទាំងអស់ដេីម្បីចូលរួមបង្ការទប់ស្កាត់រីករាលដាល និងកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ សំដៅការពារដល់សុខមាលភាពមន្រ្តីនគរបាល ព្រមទាំងបានណែនាំដល់លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ និងលោក អធិការ ត្រូវតែរៀបចំឧបករណ៍វាស់ស្ទង់កំដៅ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃនិងសាប៊ូ ឬអាល់កុល មុនចូលធ្វេីការ ព្រមទាំងបាននាំយកនូវអង្ករចំនួន ២តោន មី១០០កេស ជាអំណោយដ៍ថៃ្លថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអង្ករចំនួន២តោនទៀតជាអំណោយផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។
No comments