សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងទាំងបី អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ទូច សំអឿន អតីតប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងជាទីប្រឹក្សាក្រសួងព័ត៌មាន,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងទាំងបី អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ទូច សំអឿន អតីតប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងជាទីប្រឹក្សាក្រសួងព័ត៌មាន ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល កងកំលាំងប្រដាប់អាវុធទាំង ៣ និងមន្ត្រីរាជការ មានសេចក្ដីរន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុត ចំពោះក្រុមគ្រួសារ ដែលបានទទួលដំណឹងមរណភាព របស់ឯកឧត្តម ទូច សំអឿន នាថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨ និង២៧នាទីព្រឹក ក្នុងជន្មាយុ ៧៣ ឆ្នាំដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម ទូច សំអឿន គឺជាការបាត់បង់ដ៏ធំធេងនៅបិតាបង្កើត បិតាក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ ឯកឧត្តម ដែលកន្លងមកឯកឧត្តម តែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅប្រកបដោយគន្លងធម៌។

ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនេះ តាំងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណៈអភិបាល កងកំលាំងទាំងបី មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្តកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្ដីសោកស្ដាយ អាឡោះអាល័យបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមលើកហត្ថាប្រណម ឧទ្ទិសបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍តរៀងទៅ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត បាននាំយកនូវបច្ច័យចូលបុណ្យរបស់រដ្ឋបាលខេត្តចំនួន ២លានរៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចំនួន ៨០ ម៉ឺនរៀលផងដែរ។








No comments