សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនពាក់ពន្ធ័នឹងករណីគ្រឿងញៀន,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យជាបន្ដន្ទាប់ចំនួន៦នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀនក្នុងត្រូវនឹងថ្ងៃច័ន្ទទី៣៧ខែកក្កដាឆ្នាំ២០២០នៅចំណុច៤សង្កាត់នៅក្នុងខណ្ឌសែនសុខដោយ៖
១.សង្កាត់អូរបែកក្អម ២.សង្កាត់ឃ្មួញ ៣.សង្កាត់គោកឃ្លាង ៤.សង្កាត់ទឹកថ្លា។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់រួមមានឈ្មោះ៖១.ឈ្មោះ​ លីម ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , ២-ឈ្មោះ​ អុច រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពិនិត្យទឹកនោម ។៣.ឈ្មោះ​ លី សុខឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពិនិត្យទឹកនោម ។៤.ឈ្មោះ​ សែន រស្មី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ពិនិត្យទឹកនោម ។ ៥.ឈ្មោះ​ ប៉ែន ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រាមសថ្លា០២កូនថង់តូច។៦.ឈ្មោះ​ ឱក សុ័ភ្រ្ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។វត្ថុតាំងដក់ហូតរួមមាន៖ម្សៅក្រាមសថ្លា០៣កូនថង់ធំ.ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង . ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខក្រចេះ1A-8522 ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕




No comments