លោកវរសេនីយ៍ឯក ម៉ៅសឿតអធិការនៃអធិការដ្ឋានខណ្ឌច្បារអំពៅចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិនិងប្រគល់ប័ណ្ណសរសើរលិខិតសរសើរជូនមន្ត្រីនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅ,,,,
ភ្នំពេញ៖លោកវរសេនីយ៍ឯក ម៉ៅសឿតអធិការនៃអធិការដ្ឋានខណ្ឌច្បារអំពៅអញ្ជើញចូលរួមក្នុងរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិនិងប្រគល់ប័ណ្ណសរសើរលិខិតសរសើរជូនមន្ត្រីនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២០ វេលា ម៉ោង ០៨នឹង០០នាទី ក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំង មុខតំណែង បំពាក់ឋានន្តរសក្តិ និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្ត្រីនគរបាលជាតិ ចំនួន ១៦នាក់ បំពាក់ឋានន្តរសក្ដិ ៥៥នាក់ និង ប្រគល់ ប័ណ្ណ សរសើរ ១២នាក់ លិខិតសរសើរ ១៦នាក់់ ជូនដល់មន្ត្រី នគរបាលជាតិចំណុះការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ក្នុងពិធីនេះដែរ ក៏មានការចូលរួម ពីលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ លោកអភិបាលរង ខណ្ឌច្បារអំពៅ ព្រមទាំងលោកនាយ នាយ រងការិយាល័យចំណុះផែនការងារផែនការងារភស្តុភារ និងហិរញ្ញវត្ថុនិងអធិការរង នាយផ្នែក នាយប៉ុស្តិ៍ផងដែរ។ក្នុងឱកាសនោះដែរ លោកស្នងការរង តំណាងឯកឧត្តមស្នងការ បានផ្តល់មតិណែនាំដល់មន្ត្រីទាំងអស់ ត្រូវគោរពវិន័យ កងកម្លាំង ឲ្យបានល្អបម្រើសេវា ប្រជាពលរដ្ឋ ឲ្យបាន ឆាប់រហ័សជាពិសេស ធានា ការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕
No comments