សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធការិយាល័យច្រកចេញចូលតែមួយ ដាក់ឱ្យដំណើរការអគារការិយាល័យស្រុកថ្មពួកខេត្តបន្ទាយមានជ័យ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្រើនរម្លឹក ដោយជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយឱ្យប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការ បំពេញភារកិច្ច​ដោយត្រូវមានការទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលសាធារណៈជូន ដល់ប្រជាពលរដ្ឋឱ្យ​បានលឿនទាន់ពេល​ និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាពឯកឧត្តម អ៊ុំ រាត្រី បានថ្លែងកាតយ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញចូលតែមួយស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។

ក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់ លោកជំទាវ​ឧកញ៉ា ហេម ចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន​​ កាលពី​​​ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអគារការិយាល័យ សម្រាប់ធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានស្របទៅនឹងភាពរីកចម្រើននៃប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវអង្គភាពច្រក​ចេញចូលតែមួយនេះឡើងគឺ​ដើម្បីជំរុញការលើកកម្ពស់ការផ្តល់សេវា​ ការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គមនៅមូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីតម្រូវការចាំបាច់ការលើកកម្ពស់ជីវភាពរស់នៅ​ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តទៀតថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយមានគោល បំណងលើកកម្ពស់គុណភាព​ ប្រសិទ្ធភាព​ ប្រសិទ្ធផល​ តម្លាភាព​ និងគណនេយ្យភាព​ ក្នុងការ ផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើ​វិស័យនានានៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបបានរហ័សទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលពួកគាត់កំពុងត្រូវ​ការនោះ។

​​អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ទៀតថា តាមរយៈនៃច្រកចេញចូលតែ​មួយនេះហើយដែលបានជំរុញឱ្យល្បឿនការងារទាំងឡាយ ដែលយើងបានអនុត្តន៍កន្លងមក​រហូតដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តាស្រុកផ្សេងៗទៀត ដែល​មិនទាន់មានដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យ​បានលឿន។​

អភិបាលខេត្តបន្ទាយមានជ័យបានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ បម្រើក្នុងអង្គភាព​ច្រកចេញចូលតែមួយនៅខេត្តស្រុកដែលបានបង្កើតឡើងហើយនេះ និងមន្ត្រីនៅគ្រប់ មូលដ្ឋានទាំងអស់គប្បីត្រូវប្រកាន់យក​គោលការណ៍​​សំខាន់ៗ៥ យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាពការជឿទុកចិត្តតម្លាភាពក្នុងការបំពេញការងារដោយត្រូវ ខិតខំប្រ មូលផ្តុំបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍នានា ក្នុងការអភិវឌ្ឍ គាំពារសង្គម ប្រកបដោយសមធម៌និងខិតខំដោះស្រាយឆ្លើយតបរាល់សំណើ និងសំណូមពរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ជូន​ដល់ប្រជាពលរដ្ឋនៅ គ្រប់មូលដ្ឋាន៕






No comments