លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើពិធីសំណេះសំណាល ពង្រឹងកងកម្លាំងដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ចើញឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល,,,,,,
ខេត្តកណ្តាល៖នាព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត
ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើពិធីសំណេះសំណាល ពង្រឹងកងកម្លាំងដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អញ្ចើញឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល( P 213 ) ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ផ្តាំសួរសុខទុក្ខដល់កងកម្លាំង ជាពិសេសគឺសូមថែរក្សាសុខភាព ធ្វើអនាម័យអោយបានល្អប្រសើរដើម្បីជៀសផុតពីជម្ងឺឆ្លង ( COVID-19 )ព្រមទាំងបានចែកជូនដល់កងកម្លាំង( P 213 )ចំនួន300នាក់ ក្នុង១នាក់ទទួលបានអាវភ្លៀង១ និងថវិកាចំនួន៥០ ០០០៛ ៕
No comments