សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គឹង​ វណ្ណៈ​ អភិបាលរង ខេត្ត បន្ទាយមានជ័យ បានអញ្ជេីញ ជាគណៈ អធិបតីភាព បេីកយុទ្ធការផ្សព្វផ្សាយអប់រំ​ និងចែកថ្នាំអាបែតសម្លាប់មូសខ្លា​ ដល់ប្រជាពលរដ្ឋតាមភូមិនិងគោលដៅ​ និមួយៗ ក្នុងក្រុងប៉ោយប៉ែត,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម គឹង​ វណ្ណៈ​ អភិបាលរង ខេត្ត បន្ទាយមានជ័យ បានអញ្ជេីញ ជាគណៈ អធិបតីភាព បេីកយុទ្ធការផ្សព្វផ្សាយអប់រំ​ និងចែកថ្នាំអាបែតសម្លាប់មូសខ្លា​ ដល់ប្រជាពលរដ្ឋតាមភូមិនិងគោលដៅ​ និមួយៗ ដេីម្បីទប់ស្កាត់ជម្ងឺគ្រុនឈីក(Chikungunya) និងជម្ងឺគ្រុនឈាមដែលមានមូសខ្លាជាភ្នាក់ងារចម្លងយុទ្ធនាការនេះត្រូវនឹងព្រឹកថ្ងៃស្រុកទី២៤ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្រុងប៉ោយប៉ែត។
ពិធីនេះក៏មានការចូលរួម លោកវេជ្ជបណ្ឌិត ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក​ សាន​ ស៊ាន ហូ​ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត​ លោក​ គាត​ ហ៊ុល​ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត​។

និងក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធ​មួយចំនួនទៀតផងដែរ។

កាលពីថ្ងៃទី២៣ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការផ្ទុះឡេីងនៃជំងឺគ្រុនឈីក​ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដោយមាន ជំងឺនេះ ចាប់តាំង ពីថ្ងៃទី១៩រហូតមកដល់ថ្ងៃ២៤នេះ មានប្រជា ពលរដ្ឋជាង១៦៨ ក្នុងភូមិក្បាលកោះ​ និងភូមិអូរជ្រៅ​ ភូមិប៉ោយប៉ែត​ សង្កាត់ប៉ោយប៉ែត និងភូមិព្រៃគប់​ ភូមិអូរនាង​ ភូមិព្រៃឬស្សី​ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ មានចេញរោគសញ្ញា​ គ្រុន​ក្តៅ​ ៣៨អង្សាសេ​ កន្តួលលេីស្បែក​ និងឈឺសន្លាក់ដៃជេីង។

 ហេីយក្រុមអ្នកជំ​នាញបានយកសំណាកអ្នកមាន បញ្ហាសុខភាព១៦៨នាក់អ្នក ជំងឺ សម្រាកព្យាបាលក្នុងពេទ្យបង្អែកប៉ោយប៉ែត ៣២នាក់​បច្ចុប្បន្នពួកគាត់មានភាពល្អប្រ សេីរឡើងវិញហើយ។

អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬនៅផ្ទះមន្ត្រីជំនាញបានបូមឈាមយកមកធ្វេីតេស្ត​វិភាគរកវីរុសកញ្រ្ជឹល ស្អូច ៦០នាក់​ និងបូមឈាមធ្វេីតេសត្តវិភាគរកជំងឺគ្រុនឈីក២២នាក់​
យកសំណាករកវីរុសកូរូណា២២នាក់​។

 ក្រោយពីបូមឈាមយកទៅពនិត្យនៅនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលរួចមក ឃេីញថាជាករណីជំងឺគ្រុនឈីក,។

ជំងឺគ្រុនឈីកគឺជាជំងឺ ដែលបង្កដោយវីរុសឈីក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិ សេសនោះគឺខាំនៅពេលថ្ងៃ។

 ជំងឺនេះ ត្រូវបានគេរកឃើញដំបូងបំផុតនៅឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រិក និងបណ្តាប្រទេសដទៃទៀតផង ដែលក្នុងនោះក៏មានប្រទេសកម្ពុជារបស់នៅក្នុងឆ្នាំ១៩៦១ ផងដែរ។

ជំងឺគ្រុនឈីក មិនបណ្តាលអោយអ្នកជំងឺបាត់បង់ជីវិតនោះទេ ស្ទើរតែគ្រប់អ្នកជំងឺទាំងអស់ ជាសះស្បើយឡើងវិញហើយ។

 ក្នុងរយៈពេល១សប្តាហ៍​ឬអាចយូររហូតដល់រាប់អាទិត្យក្នុងករណីខ្លះ។

ជាពិសេសជំងឺនេះ អាចធ្វើអោយអ្នកជំងឺមានអាការៈឈឺសន្លាក់ដៃជើងក្នុងរយៈពេលយូរដល់ឆ្នាំក៏មានដែរ ហើយអាចបណ្តាលអោយស្លាប់
បាត់បង់ជីវិតបាន នៅក្នុងករណីនេះដែលអ្នកជំងឺ មានជំងឺរួមផ្សំដូចជា ជំងឺគ្រុនចាញ់
ជំងឺគ្រុនឈាម និងជំងឺរលាកស្រោមខួរក្បាលជាដើម។

នៅក្នុងពិធីផ្សព្វផ្សាយនោះ ឯកឧត្តម គឹង​ វណ្ណៈ​ អភិបាលរងខេត្ត បានមានប្រសាសន៍ថា​ ជំងឺគ្រុនឈីក, មានភាពស្រដៀងទៅនឹងជំងឺ គ្រុនឈាម ដោយយើងអាចការពារបានតាមរយៈការការពារកុំអោយមូសខ្លាំញីខាំ សូមបងប្អូនសម្អាតបរិស្ថានជុំវិញផ្ទះ អោយបានស្អាត ដូចជាមានទឹកដក សំបកកំប៉ុងសំរាមព្រៃស៊ុបទ្រុប ដែលជាជម្រកនៃការកកើតសត្វមូសទាំងអស់នេះ។

ដើម្បីការពារពី​ជំងឺគ្រុនឈីក​ ប្រជាពលរដ្ឋគ្រប់ រូបគួរតែអនុវត្តតាមវិធានការណ៍ដូចខាងក្រោម
បំបាត់ជម្រកមូសខ្លា ការពារកុំអោយមាន
ទឹកដក់ នៅជុំវិញផ្ទះ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងអាងស្តុបទឹក ឬពាង ជារៀងរាល់ថ្ងៃ។

ស្លៀកសម្លៀកបំពាក់ជើងវែង ដៃវែង គួរតែជាសម្លៀកបំពាក់ដែលមានពណ៌ភ្លឺ ចៀសវាង ខ្មៅឬងងឹត ប្រើថ្នាំបាញ់ Spary ឬ លាប repellent)  ដើម្បីការពារមូស ស្រ្តីមានផ្ទៃពោះក៏ប្រើប្រាស់បានដែរគេងក្នុងមុង រាល់ពេល បើកទ្វារ បង្អួច ដើម្បីមានពន្លឺ និងខ្យល់ចេញចូលបានល្អ។

ឯកឧត្តម គឹង​ វណ្ណៈ​ អភិបាលរងខេត្ត ក៏បានធ្វេីការអំពាវនាវ​ ឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត សូមមានការប្រុងប្រយត្ន័ចំពោះការផ្ទុះឡើងវិញ នូវជំងឺគ្រុនឈីក​ ដោយត្រូវចូលរួមសហការអនុវត្តនូវវិធានការ បំបាត់ជម្រកមូសខ្លា​ សំខាន់រួមគ្នាសំអាតអនាម័យបរិស្ថានជុំវិញផ្ទះសម្បែង របស់បងប្អូន មុននិងចូលដេកចងមុងឲ្យបានត្រឹមត្រូវ ហើយបើមានបញ្ហាសុខភាព ត្រូវប្រញាប់ ទៅទទួលយកសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់បងប្អូន ។






No comments