សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី ឈឿនសុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក្រោយពីបានទទួលបានព័ត៌មានឆ្នោតវៀតណាមឆ្នោតខ្មែររីករាលដាលដូចផ្សិតក្នុងស្រុកលើកដែកលោកបានចាត់កម្លាំងអធិកាដ្ឋានស្រុកលើកដែកចុះពិនិត្យក្នុងទីតាំងមូលដ្ឋានបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងយកមកអប់រំនិងធ្វើកិច្ចសន្យា,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ខេត្តកណ្តាល៖លោកឧត្តមសេនីយ៍ត្រី ឈឿនសុចិត្តស្នងការដ្ឋាននគរបាលខេត្តកណ្តាលក្រោយពីទទួលបានព័ត៌មានពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ​ ​Bong Rith និង​គេហទំព័រ DERMRANG.NEWS បានធ្វើការផ្សព្វផ្សាយដែលពាក់ពន្ធ័នឹងល្បែងឆ្នោតកន្ទុយលេខវៀតណាមកំពុងរីករាលដាលដូចផ្សិតនៅស្រុកលេីកដែកបន្ទាប់ពីទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ស្នងការលោកដាក់បទបញ្ជារ លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានចាត់កម្លាំងចុះធ្វើការស្រាវជ្រាវក្នុងឃុំចំនួន៧ ស្ថិតក្នុងភូមិសាស្រ្តស្រុកលេីកដែកទាំង មូលបើពិនិត្យឃើញមានលួចលាក់កត់ល្បែងកន្ទុយលេខខុសច្បាប់ដូចសារព័ត៌មានចុះផ្សាយមែននោះត្រូវបញ្ឈប់ជាបន្ទាន់។
ភ្លាមៗកម្លាំងសមត្ថកិច្ចស្រុកលើដែកបានចុះប្រតិបត្តិការនិងធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងឆ្នោតខ្មែរនិងឆ្នោតវៀតណាមបាន៥៦កន្លែងនឹងបានឃាត់ខ្លួនម្ចាស់ទីតាំងទាំងនោះយកមកអប់រំធ្វើកិច្ចសន្យារួមមាន៖
១-ឃុំកំពង់ភ្នំ​.មាន៨កន្លែង,
២-ឃុំព្រែកទន្លាប់​.មាន៤កន្លែង,
៣-ឃុំព្រែកដាច់​.មាន៨កន្លែង,
៤-ឃុំពាមរាំង​ .មាន៤កន្លែង,
៥-ឃុំខ្ពបអាទាវ .មាន៨កន្លែង,
៦-ឃុំសណ្តា​រ .មាន២កន្លែង,
៧-ឃុំក្អមសំណ​រ .មាន២២កន្លែង,
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមេត្តាទទួលជ្រាបជាព័ត៌មាន៕












No comments