លោក លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមប្រឹក្សាអាជ្ញាធរក្រុងប៉ោយប៉ែតចុះពិនិត្យមើលកំណាត់ផ្លូវបេតុង១ខ្សែកំពុងតែស្ថាបនា,,,,,
ខេត្តកណ្តាល៖លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្ទាប់ពីចុះពិនិត្យ ក្រុមការងារ នាំយកគ្រឿងចក្រនិងថវិកាផ្ទាល់ខ្លួន ចុះ ឈូសឆាយ កៀរកិន កាយប្រឡាយ ប្រព័ន្ធ បង្ហូរទឹក ធ្វើគ្រឹះក្រោម ដើម្បីត្រៀម ចាក់ក្រាលថ្មមិច រួច ត្រូវនឹងព្រឹកថ្ងៃពុធ ៩ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ផ្លូវបេតុង១ខ្សែរស្ថិតនៅក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបន្ទាយមានជ័យ ។
លោកគាតហ៊ុលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបន្ត ចុះពិនិត្យ ក្រុមការងារ សង្កាត់ប៉ោយប៉ែត ដែលមាន លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ នៃសង្កាត់ប៉ោយប៉ែត និង លោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ កំពុង ស្ថាបនា កំណាត់ ផ្លូវបេតុង កាត់ទទឹង ១ខ្សែដែលមានប្រវែង ៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា ផ្លូវដែលកំពុងស្ថាបនានេះ ពីមុខ មិនមានផ្លូវបេតុង នោះទេ ហើយម៉្យាងទៀត គឺមានបងប្អូនប្រជាពលរដ្ឋ មួយចំនួន បានសាងសង់ រោង និងខ្ទម អនាធិបតេយ្យ នៅលើដីផ្លូវនេះផងដែរ ប៉ុន្តែ ដោយមាន លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយហែត បានរៀបចំក្រុមការងារ មានអាជ្ញាធរសង្កាត់ ដែលមាន លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតលោកវ៉ាជឹមណារ៉េត ចៅសង្កាត់រងទី១ នៃសង្កាត់ប៉ោយប៉ែត និង លោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ ចុះមកសម្រុះសម្រួល ជាបងប្អូន ដែលរស់នៅលើ ដីផ្លូវសាធារណៈ ដើម្បីស្ថាបនាផ្លូវ បេតុង នេះឡើង ជាលទ្ធផល បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ ក្រោយកិច្ចសម្រុះសម្រួល ពីអាជ្ញាធរ ។
សូមជម្រាបថា ចំពោះ ថវិការដែលចំណាយ លើស្ថាបនាផ្លូវបេតុង នេះ គឺបានការចូលរួមសហការ ពីប្រជាពលរដ្ឋ ។
No comments