សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ុំ វិណារ៉ា កូនប្រុសរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយ ឯកឧត្តម មួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ូ សុភាព អភិបាលរងស្រុក មង្គលបូរី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖លោក អ៊ុំ វិណារ៉ា កូនប្រុសរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយ ឯកឧត្តម មួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ូ សុភាព អភិបាលរងស្រុក មង្គលបូរី  បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០រួមមានមានទឹកផ្លើឈើ ១កេស ទឹកបរិសុទ្ធ១យួរ ទឹកដោះឆៅ១យួរ ថវិកា ៥០០,០០០៛ និងថវិកាលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត
និងភរិយា ២០០, ០០០៛ ជូនដល់ក្រុមគ្រួសារ ប្អូនប្រុស ឈុំ ខេន អាយុ ១៧ឆ្នាំ ផ្ទុះមីនកាលពី វេលាម៉ោង ៤នឹង៤៥នាទីល្ងាចថ្ងៃ ២៨កក្កដា២០២០ ពេលប្អូនដើរទៅរកទំពាំង ជាន់មីន នៅមាត់អូរព្រំដែន ជួរភ្នំដងរែកហើយរងរបួសជាទំងន់ហើយក៏បានបញ្ជូននៅពេទ្យបង្អែកកម្ពុជាមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី។
សូមបញ្ជាក់ផងដែរថាហេតុតែជីវភាពក្រីក្រប្អូនប្រុសតែងតែទៅដាក់អន្ទាក់សត្វនិងជីកទំពាំងយកមក ធ្វើម្ហូមនៅជាប់ព្រំដែនអកុសល ដើរជាន់មីនផ្ទុះរបួសជើងទាំងសងខាងនិងសុះសាច់នៅវេលាម៉ោង៤នឹង៥៥ ល្ងាចថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០​ក្បែរព្រំដែនកម្ពុជា-ថៃ ចន្លោបង្គោលសីម៉ាលេខ
នៅចំណុចខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។






No comments