ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងគណៈអាជីវករ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពនៃការលក់ដូរ របស់បងប្អូនអាជីវករផ្សារចំនួន៣ក្នុងក្រុងកំពុងចាម,,,,,
ខេត្តកំពុងចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងគណៈអាជីវករ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពនៃការលក់ដូរ របស់បងប្អូនអាជីវករនៅផ្សារបឹងកុក ផ្សារធំ និងផ្សារសាមគ្គី ក្រុងកំពង់ចាម ដេីម្បីបង្កលក្ខណៈងាយស្រួលដល់ការលក់ដូរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះព្រមទាំងបានសម្រេចផ្ដល់ការសាងសង់ដំបូលថ្មីបំពេញបន្ថែមនៅកន្លែងដែលមិនទាន់មាន តាមការសំណូមពររបស់បងប្អូនអាជីវករ នៅផ្សារបឹងកុក និងផ្សារធំ ដែលជាការពេញចិត្ត និងត្រេកអរសប្បាយរីករាយ ពីសំណាក់បងប្អូនអាជីវករ និងអតិថិជនផងដែរ ។
គួរបញ្ជាក់ផងដែរថា ផ្សារទាំង៣ក្នុងក្រុងកំពង់ចាមនេះ គឺផ្សារបឹងកុក ផ្សារធំ និងផ្សារសាមគ្គី ត្រូវបានគ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើសឡើងដោយបងប្អូនអាជីវករ អ្នកលក់ដូរ ក្នុងផ្សារនីមួយៗដោយផ្ទាល់នាពេលកន្លងមក ។
គេសង្កេតឃើញថា ការគ្រប់គ្រងផ្សារមានសណ្តាប់ធ្នាប់ និងអនាម័យ ហេីយការទារថ្លៃភាស៊ីប្រកបដោយភាពរីកចម្រើន និងអភិវឌ្ឍន៍ ដោយចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវបានយកទៅជួសជុល កសាង រៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែមានភាពល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់គណៈអាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បីយកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ ក្នុងការកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ ៕
No comments