សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ជីករ៉ែមាសដើម្បីចិញ្ចឹមជីវិតក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមួយចំនួនមិនទាន់ផ្ទុះបានយកមកប្រគល់ជូនសមត្ថកិច្ចអាជ្ញាធរស្រុកភ្នំព្រឹក,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបាត់ដំបង៖បុរសម្នាក់បានជីករ៉ែមាសដើម្បីចិញ្ចឹមជីវិតក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមួយចំនួនមិនទាន់ផ្ទុះហើយបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានស្រុកភ្នំព្រឹកហេតុការណ៍នេះថ្ងៃសៅរ ០៥កើត  ខែ ស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០នឹង០០ពេលថ្ងៃត្រង់ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើតាមការអោយដឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តាពិតជាបានទទួលគ្រាប់កាំភ្លើងAK ចំនួន ៧២៩គ្រាប់ រំសេវកន្លះកំប៉ុង និងក្បាលគ្រាប់កាំភ្លើងAK ចំនួន ៧៥០គ្រាប់ពីប្រជាពលរដ្ឋ ឈ្មោះ សែម សាន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង  ដោយគាត់បានប្រទះ ឃេីញគ្រាប់​ ទាំងអស់ខាងលើ  នៅពេលដែលគាត់ទៅជីករ៉ែមាសនៅចំណុចអូរសិប្បកម្ម ស្ថិតក្នុងភូមិ ថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក  កាលពីថ្ងៃទី ២២ ខែ កក្កដា  ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៥នឹង០០នាទី ចំនួន ០២កេះ  ហើយគាត់បានយកមករក្សាទុកនៅផ្ទះរបស់គាត់ បន្ទាប់មក គាត់បានកាច់យកសំបកសន្ទុះយកទៅលក់អេតចាយអស់ចំនួន ៧៥០គ្រាប់ នៅសល់តែក្បាលគ្រាប់និងរំសេវកន្លះកំប៉ុង និងគ្រាប់ដែលនៅសល់ចំនួន ៧២៩គ្រាប់ គាត់បានរក្សាទុករហូតដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ ទើបគាត់រាយការណ៍ជូនលោកមេភូមិ និងបានប្រគល់ជូនសមត្ថកិច្ចតែម្តង។







No comments