សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីនៅស្រុកសំឡូត,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងទាំងស្រុងបណ្តាលមកពីឆ្លងចរន្តអគ្គិសនីហេតុការណ៍នេះត្រូវនឹងថ្ងៃអង្គារ ៨កើត ខែ ស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ២៨ ខែ កក្កដា គ.ស ២០២០  វេលាម៉ោង ០៩នឹង៤៥នាទី ស្ថិតនៅក្នុងក្រុមទី ០៤ ភូមិស៊ុង២ ឃុំ ស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីអគ្គិភ័យបណ្តាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ 4មx6ម បង្ករអោយឆេះទាំងស្រុងធ្វើពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ យី សែន អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ចន គន្ធា អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សម្ភារៈឆេះខូចខាតរួមមានៈ
-ឆេះលុយចំនួន100 ដុល្លា
-ឆេះគ្រែដេក ចំនួន 02
-ឆេះម៉ាស៊ីនបោកខោអាវ01
 -ឆេះម៉ាស៊ីនកិនម្រេច01
 -ឆេះម៉ាស៊ីនបាញ់ថ្នាំ01
 -ឆេះម៉ាស៊ីនកាត់ស្មៅ
 -ឆេះឈើប្រភេទក្រហមចំនួន 05គីប។
អគី្គភ័យឆេះផ្ទះនេះបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើងម្ចាស់ផ្ទះមិននៅផ្ទះភ្លាមៗនោះកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡានបានពន្លត់ចប់ជាស្ថាពរ។



No comments