កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនបុរស២នាក់បានធ្វើរសកម្មភាពវាយយកម៉ូតូជាករណីប្លន់,,,,,
ខេត្តបាត់ដំបង៖ដោយចង្អុលបង្ហាញនាំផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរងជំនួយការផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១៣នឹង៣៧នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រត្តិបត្តិការ បង្ក្រាប ករណី អំពើលួច មានស្ថានទម្ងន់ទោសវាយប្លន់យកម៉ូតូ មួយគ្រឿង ។
នៅក្នុងកិច្ចប្រត្តិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០២នាក់
១.ឈ្មោះ សំ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
២.ឈ្មោះ សែម សុចាន់ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង ០២នាក់ខាងលើ បានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះឈ្មោះ សាយ សុវឌ្ឍនា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសបែកក្បាលរងរបួសធ្ងន់ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុចមុខអាហារដ្ឋានជួបគ្នាម្តងទៀត ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួចក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ។
វត្ថុតាងដកហូតរួមមានៈម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខបាត់ដំបង 1T 1427ជាម៉ូតូរបស់ជនរងគ្រោះ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
No comments