សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការអនុវត្តគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៥ «ផ្លូវវាងក្រុងពោធិ៍សាត់» និងពិនិត្យគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកស្អុយ និងអាងប្រព្រឹត្តកម្មទឹក

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ក្នុងដំណើរចុះពិនិត្យ បានការអញ្ជើញចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង និងតំណាងក្រុមហ៊ុនដែលពាក់ព័ន្ធមួយចំនួនទៀត។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការស្ថាបនាផ្លូវវៀងក្រុងពោធិ៍សាត់ គឺជាគម្រោងថ្នាក់ជាតិ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសាម៉ីក្រសួង និងមានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជាសេនាធិការ ចុះត្រួតពិនិត្យការអនុវត្តគម្រោងនេះ និងធ្វើការដោះស្រាយផលប៉ះពាល់។ លោកបន្តថា គម្រោងផ្លូវវាងក្រុងពោធិ៍សាត់ បានចូលរួមក្នុងការកាត់បន្ថយការកកស្ទះក្នុងក្រុង និងបានជួយសម្រួលចររាចរណ៍ ក្នុងការដឹកជញ្ជូនទំនិញ ឱ្យកាន់តែមានភាពងាយស្រួល។
លោក ម៉ៅ ធនិន បានស្នើដល់ក្រុមហ៊ុនដែលទទួលម៉ៅការអនុវត្តគម្រោងនេះ នៅពេលដែលចាប់ផ្តើមដាំកូនឈើ ឬផ្កាលម្អទ្រូងផ្លូវ ត្រូវពិភាក្សា និងសហការជាមួយអាជ្ញាខេត្ត ដើម្បីជ្រើសរើសកូនឈើ ឬពូជផ្កាណា ដែលជាអត្តសញ្ញាណជាតិ ជាពិសេសឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង។ លោកអភិបាលខេត្ត បានជំរុញដល់ក្រុមការងារ បន្តខិតខំដោះស្រាយផលប៉ះពាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពន្លឿនការអនុវត្តគម្រោង «ផ្លូវវាងក្រុងពោធិ៍សាត់» ឱ្យបានឆាប់រហ័ស។
ជាមួយគ្នានោះ លោកក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាទ្រព្យសម្បត្តិរបស់ជាតិ ដើម្បីជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ។
សូមជម្រាបជូនថា ការអនុវត្តគម្រោងស្តារឡើងវិញកំណត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ដែលមានស្រាប់ប្រវែង២,៦៦៨ម៉ែត្រ និងមានផ្លូវវាងក្រុងប្រវែង ១១,៦៩០ម៉ែត្រ។ មកទល់ពេលនេះលទ្ធផលនៃដំណើរការដោះស្រាយសំណង ផលប៉ះពាល់មានចំនួន ៣៤១ក្បាលដី (ផ្លូវមានស្រាប់២៣ និងផ្លូវវាង៣១៨ក្បាលដី) ក្នុងនោះ២៧៨ក្បាលដី យល់ព្រមទទួលសំណង, ២៤១ក្បាលដី ទទួលសំណងរួច, ១២ក្បាលដី កំពុងសុំគោលការណ៍ពីក្រសួង, ១ក្បាលដី មិនទាល់យល់ព្រម និងតនីតិវិធីទៅតុលាការ, ២១ក្បាលដី ឋិតក្នុងតំបន់ឃ្លុំក្បែរគល់ស្ពាន មិនទាន់ដោះស្រាយ, ២ក្បាលដី មិនទាន់មានអត្រាតម្លៃ និង៤ក្បាលដី វាស់វែងលើស ត្រូវបង្វិលទៅក្រសួងវិញ។
ក្នុងថ្ងៃដដែលនោះ លោកម៉ៅ ធនិន រួមទាំងប្រតិភូអមដំណើរ បានបន្តចុះពិនិត្យការដ្ឋានស្ថាបនាសាលប្រជុំរដ្ឋបាលខេត្ត ដែលអាចផ្ទុកមនុស្សរហូតដល់ជាង៩០០នាក់ នៅបរិវេណសាលាខេត្តពោធិ៍សាត់ផងដែរ៕

No comments