Ticker

10/ព័ត៌មានជាតិ/ticker-posts

ស្រាអែលអះអាងថា មានឆន្ទៈចរចាជាមួយប៉ាឡេស្ទីន តែត្រូវឈរលើផែនការសន្តិភាពរបស់ ដូណាល់ ត្រាំ


(អុីស្រាអែល)៖ នាយករដ្ឋមន្រ្តីអុីស្រាអែលលោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានគូសញ្ជាក់នៅថ្ងៃចន្ទនេះថា លោកមានឆន្ទៈក្នុងចរចារជាមួយភាគីប៉ាឡេស្ទីន ដោយឈរលើមូលដ្នាននៃ «ផែនការសន្តិភាព» របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់ខាងលើនេះ នៅក្នុងសុន្ទរកថាថតទុកមុនមួយ សម្រាប់កម្មវិធីជួបជុំដែលបានរៀបចំឡើងដោយ «សម្ព័ន្ធគ្រិស្តបរិស័ទ្ធដើម្បីអុីស្រាអែល» ដែលជាក្រុមផ្សាយដំណឹងល្អៗគាំទ្រអុីស្រាអែល​នៅសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះតែម្តង។ នាឱកាសនោះនាយករដ្ឋមន្ត្រីរូបនេះ​បានជម្រុញឲ្យប្រជាជនប៉ាឡេស្ទីន ព្រមទទួលយកផែនការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញមួយនេះ។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងយ៉ាងដូច្នេះថា «យើងជំរុញឲ្យប្រជាជនប៉ាឡេស្ទីនចាប់យកឱកាសនេះ កុំឲ្យឆ្លងផុតម្តងទៀត... ពួកគេគួរតែត្រៀមខ្លួន ដើម្បីការចរចាសម្របសម្រួលជាប្រវត្តិសាស្ត្រមួយនេះ ដែលអាចនាំមកនូវសន្តិភាពទាំងភាគីអុីស្រាអែល ក៏ដូចជាប៉ាឡេស្ទីនផងដែរ។ អុីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាបែបនេះ»
គួរជម្រាបថា លោកណេតាន់យ៉ាហ៊ូ បានកំណត់យកថ្ងៃទី១ ខែកក្កដាខាងមុខនេះ ជាកាលបរិច្ឆេទសម្រាប់ផែនការលេបយកជ្រលងភ្នំមួយ ដែលស្មើនឹងផ្ទៃដីប្រមាណ ៣០% នៃតំបន់វែសត៍ប៊ែង (West Bank) ដែលត្រូវបានប្រទេសក្នុងតំបន់​ទទួលស្គាល់ថាជារបស់ប៉ាឡេស្ទីន​បន្ថែមទៀត ស្របតាមផែនការសន្តិភាពរបស់លោក ត្រាំ។ ជុំវិញបញ្ហានេះ ទាំងភាគីប៉ាឡេស្ទីនដែលជាម្ចាស់ទឹកដី និងសហគមន៍អន្តរជាតិ​បានថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការមួយនេះ ដោយចោទថាជាការបំពានលើច្បាប់អន្តរជាតិ និងគំរាមកំហែងដល់ស្ថេរភាពក្នុងតំបន់៕

Post a Comment

0 Comments